ការចុះត្រួតពិនិត្យ និងវាយតម្លៃ រោងចក្រ និងមន្ទីរពិសោធន៍
មន្ទីរពិសោធន៍ជាតិយថាប្រភេទមានភារកិច្ចរៀបចំនូវបទដ្ឋានយថាប្រភេទកៅស៊ូកម្ពុជា ទទួលខុសត្រូវលើស្តង់ដារកៅស៊ូជាតិ វិភាគគុណភាពយថាប្រភេទកៅស៊ូ ផ្តល់នូវការបណ្តុះបណ្តាលដល់អ្នកបច្ចេកវិទ្យាកៅស៊ូ នៃបណ្តាក្រុមហ៊ុននិងរោងចក្រកែច្នៃជ័រកៅស៊ូ ផ្តល់នូវការទទួលស្គាល់ និងការអនុញ្ញាតប្រើប្រាស់នូវស្លាកសញ្ញាកៅស៊ូកម្ពុជា និងការលើកនូវគុណតម្លៃកៅស៊ូជាតិនៅលើទីផ្សារអន្តរជាតិ។ សកម្មភាព និងសមិទ្ឋិផលសំខាន់ៗ ដែលបានអនុវត្តនៅក្នុងផ្នែកនេះរួមមាន៖
(១)ការធ្វើតេស្ដអន្តរមន្ទីរពិសោធន៍ (Round Robin Crosscheck) ជាមួយ International Rubber Association (IRA)
(២)ការធ្វើតេស្តប្រៀបធៀបជាមួយបណ្ដាមន្ទីរពិសោធន៍ក្នុងស្រុក ក្នុងការពង្រឹងគុណភាពផលិតផលកៅស៊ូ CSR នៃបណ្តារោងចក្រ និងមន្ទីពិសោធន៍មូលដ្ឋាន
(៣) ការចុះពិនិត្យរោងចក្រ និងមន្ទីរពិសោធន៍ CSR សំដៅធ្វើការតម្រង់ទិស និងកែលម្អរនូវចំណុចខ្វះខាត ដើម្បីលើកកម្ពស់គុណភាពផលិតផលកៅស៊ូកម្ពុជា និង
(៤)ទទួលធ្វើសវនកម្មផ្ទៃក្នុង និងក្រៅពីការិយាល័យទទួលស្គាល់អន្តរជាតិ។ ជាលទ្ធផលរោងចក្រកែច្នៃកៅស៊ូ CSR ចំនួន១៦និងមន្ទីរពិសោធន៍ចំនួន៩ ត្រូវបានទទួលស្គាល់ និងទទួលបានសិទ្ធិប្រើប្រាស់ស្លាកសញ្ញាយថាប្រភេទកៅស៊ូកម្ពុជាពី វ.ស.ក.ក.។