សេចក្ដីជូនដំណឹងស្ដីពីការទទួលបានវិញ្ញាបនបត្រពូជកៅស៊ូ CRRI5
សេចក្ដីជូនដំណឹង
ស្ដីពីការទទួលបានវិញ្ញាបនបត្របញ្ចេញប្រភេទពូជដំណាំកៅស៊ូ
វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា (វសកក) សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា វិទ្យាស្ថានទទួលបានវិញ្ញាបនបត្របញ្ចេញប្រភេទពូជដំណាំកៅស៊ូផ្លូវការពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានលក្ខណៈសម្បត្តិដូចខាងក្រោម៖
- អ្នកស្នើសុំ៖ វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា (Cambodian Rubber Research Institute)
- អ្នករកឃើញពូជ៖ លោក ផេន ភារុន (Mr. Phen Phearun)
- អំបូរដំណាំ៖ កៅស៊ូ (Hevea)
- ឈ្មោះប្រភេទពូជ៖ CRRI 5 (ប្រភេទក្លូន / Clone)
- អាយុកាលអាចបើកមុខចៀរ៖ ៦,៥ - ៧ ឆ្នាំ
- ទិន្នផលមធ្យម៖ ១,៨ តោន/ហិកតា
លក្ខណៈពិសេស៖
- សមត្ថភាពលូតលាស់៖ ល្អ
- បរិមាណជ័រស្ងួត (DRC)៖ ២៩% - ៣៣%
- កម្រាស់សំបកពេលបើកមុខចៀរដំបូង៖ ៦ - ៩ មីលីម៉ែត្រ
- ភាពធន់នឹងជំងឺស្លឹក និងជំងឺផ្កាកុលាប (Pink disease)៖ ខ្លាំង
- ការឆ្លើយតបនឹងរំញោចកម្ម៖ ១០ - ១២ ដង/ឆ្នាំ
