សកម្មភាពស្រាវជ្រាវ
បានរៀបចំចម្ការពិសោធន៍ក្នុងផ្នែកដាំដុះនិងការពារ គឺដើម្បីធ្វើឲ្យប្រសើរឡើងនូវវិធីសាស្ត្រដាំដុះ ការអនុវត្តកសិកម្មល្អ ការគ្រប់គ្រងជីជាតិដី បង្កើនប្រសិទ្ធភាពនៃចម្ការនិងការប្រើប្រាស់ដី បង្កើតនូវចំណូលបន្ថែមតាមរយ:ការធ្វើពិពិធកម្មកៅស៊ូជាមួយនិងប្រភេទដំណាំ និងរុក្ខជាតិផ្សេងទៀត ព្រមជាមួយគ្នានោះក៏មានការសិក្សាអំពីទំនាក់ទំនងរវាងការលូតលាស់ និងទិន្នផល រួមជាមួយនិងកត្តាអាកាសធាតុផងដែរ។ សកម្មភាពនិងសមិទ្ឋិផលសំខាន់ៗនៃការពិសោធ ដែលបានអនុវត្តនៅក្នុងផ្នែកនេះរួមមាន៖
(១) អភិវឌ្ឍន៍រុក្ខសម្ភារដាំដុះ
(២)ការប្រើប្រាស់ជីលើកៅស៊ូមិនទាន់ផ្តល់ផល និងកៅស៊ូផ្តល់ផល
(៣) ការធ្វើពិពិធកម្មដំណាំរួមផ្សំ និងរុក្ខជាតិព្រៃនៅចន្លោះកៅស៊ូ
(៤)ដំណាំគម្របដី ផលិតកម្មជីវម៉ាស់ និងវិធានការគ្រប់គ្រងដំណាំគម្របដី
(៥)ទំនាក់ទំនងរវាងការលូតលាស់ និងទិន្នផល ទៅនឹងអាកាសធាតុ ហើយនិងចង្វាក់ចៀរជ័រ d3, d4
(៦)ដង់ស៊ីតេដាំដុះដើមកៅស៊ូ
(៧) ឥទ្ធិពលនៃការស្រោចស្រពលើការលូតលាស់និងទិន្នផលកៅស៊ូ