កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា លើកទី៧អាណត្តិឆ្នាំ២០២៣-២០២៦
ឯកឧត្តម ចាន់ សារុទ្ធ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា លើកទី៧អាណត្តិឆ្នាំ២០២៣-២០២៦
===================
នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា លើកទី៧ អាណត្តិឆ្នាំ២០២៣-២០២៦ ដោយមានការអញ្ជើញចូលរួមជាអធិបតីពី ឯកឧត្តម ចាន់ សារុទ្ធ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា និងសមាជិកក្រុមប្រឹក្សាភិបាលវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជាទាំងអស់ និងលោកបណ្ឌិត យិន សុង អតីតនាយកវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងពិភាក្សាទៅលើការងារសំខាន់២ រួមមាន៖
ទី១ ពិនិត្យវឌ្ឍនភាពការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៤
ទី២ ពិនិត្យផែនការថវិកាឆ្នាំ២០២៦
ទី៣ បញ្ហាផ្សេងៗ៕




