កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា លើកទី៦អាណត្តិឆ្នាំ២០២៣-២០២៦
ឯកឧត្តម ចាន់ សារុទ្ធ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា លើកទី៦អាណត្តិឆ្នាំ២០២៣-២០២៦
===================
នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា លើកទី៦អាណត្តិឆ្នាំ២០២៣-២០២៦ ដោយមានការអញ្ជើញចូលរួមជាអធិបតីពី ឯកឧត្តម ចាន់ សារុទ្ធ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា និងសមាជិកក្រុមប្រឹក្សាភិបាលវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជាទាំងអស់។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ធ្វើការពិនិត្យ និងពិភាក្សាទៅលើចំណុចសំខាន់២ រួមមាន៖
ទី១ ពិនិត្យវឌ្ឍនភាពការងារស្រាវជ្រាវកៅស៊ូក្នុងឆ្នាំ២០២៤
ទី២ ពិនិត្យរបាយការណ៍ហិរញ្ញវត្ថុការិយបរិច្ឆេទឆ្នាំ២០២៤
ទី៣ បញ្ហាផ្សេងៗ។



