កិច្ចប្រជុំថ្នាក់ដឹកនាំនៃវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា
នាព្រឹកថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅស្ថានីយពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំនៃវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា ក្រោមអធិបតីភាពលោក លិម ខាន់ទីវ៉ា នាយកវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តការងារក្នុងខែមករា និងលើកទិសដៅសម្រាប់អនុវត្តក្នុងខែកុម្ភៈ ឆ្នាំ២០២៤៕