វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការអនុវត្តកសិកម្មល្អសម្រាប់ដំណាំកៅស៊ូ
នៅថ្ងៃទី ១៩-២០ ខែធ្នូ ឆ្នាំ២០២៣ វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការអនុវត្តកសិកម្មល្អសម្រាប់ដំណាំកៅស៊ូ ដែលមានអ្នកចូលរួមសរុបចំនួន៥៤រូប ក្នុងនោះមានស្រ្តី១៧រូប នៅស្ថានីយពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា ដែលមានទីតាំងនៅភូមិ៣២ ឃុំជរោទ៍២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ហើយការបណ្តុះបណ្តាលនេះបានចែកចេញជាពីរផ្នែកសំខាន់ៗគឺផ្នែកទ្រឹស្តី និងអនុវត្តជាក់ស្តែងនៅក្នុងទីតាំងចម្ការផ្ទាល់។