ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ
ដើម្បីរួមចំណែកក្នុងការងារមនុស្សធម៌ លោក លិម ខាន់ទីវ៉ា នាយកវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា បានដឹកនាំមន្រ្តីក្រោមឱវាទ ចូលរួមបរិច្ចាគឈាមដើម្បីសង្គ្រោះអាយុជីវិតមនុស្សជាតិ ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» ដែលរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃពុធ ទី២៦ ខែមេសា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងរសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕