កិច្ចពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តការងារក្នុង ខែមេសា និងលើកទិសដៅសម្រាប់អនុវត្តក្នុងខែឧសភា ឆ្នាំ២០២២
នាព្រឹកថ្ងៃចន្ទ ៩កើត ខែវិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ នៅស្ថានីយពិសោធន៍ នៃវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំនៃវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា ក្រោមអធិបតីភាព លោក លិម ខាន់ទីវ៉ា នាយកវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តការងារក្នុងខែមេសា និងលើកទិសដៅសម្រាប់អនុវត្តក្នុងខែឧសភាឆ្នាំ២០២២៕