សិក្ខាសាលាផ្សព្វផ្សាយស្តីពី ការផ្ទេរបច្ចេកវិទ្យាកៅស៊ូដល់ប្រតិបត្តិករកៅស៊ូ និងកៅស៊ូគ្រួសារ
ថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា សហការជាមួយដៃគូឯកជន បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការផ្ទេរបច្ចេកវិទ្យាកៅស៊ូដល់ប្រតិបត្តិករកៅស៊ូ និងកៅស៊ូគ្រួសារ នៅសណ្ឋាគារ LBN ASEAN ខេត្តកំពង់ចាម ដោយមានអ្នកចូលរួមចំនួន ១២៤នាក់ ក្នុងនោះមានស្រ្តីចំនួន១៩នាក់។
ផ្ទាំងបង្ហាញចំនួន៤ និងបទបង្ហាញបច្ចេកទេសចំនួន៩ ពាក់ព័ន្ធនឹងសរីរវិទ្យានិងការវិភាគទឹកជ័រ វឌ្ឍនភាពនៃការប្រើប្រាស់ក្លូនកៅស៊ូនៅកម្ពុជា ការប្រើប្រាស់ជីលើកៅស៊ូកំពុងផ្តល់ផល ជំងឺស្លឹកកៅស៊ូ Pestalotiopsis ការបើកមុខចៀរដំបូង បច្ចេកទេសប្រមូលផលទឹកជ័រកៅស៊ូនិងចង្វាក់នៃការលាបថ្នាំរំញោចបង្កើនទិន្នផល បច្ចេកទេសគន្លឹះកែច្នៃកៅស៊ូ TSR និង RSS ផលប្រយោជន៍និងនីតិវិធីក្នុងការចុះបញ្ជិការរោងចក្រ មន្ទីរពិសោធន៍មូលដ្នានដើម្បីវាយតម្លៃទទួលស្គាល់ដោយ វ.ស.ក.ក
នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ សិក្ខាកាមជាច្រើនបានធ្វើទស្សនកិច្ចមន្ទីរពិសោធន៍ជាតិយថាប្រភេទ មន្ទីរពិសោធន៍ជីវគីមីនិងសរីរវិទ្យា និងចម្ការពិសោធន៍មួយចំនួនទៀតរបស់ វ.ស.ក.ក តាមរយៈសិក្ខាសាលា និងទស្សនកិច្ចសិក្សានេះ សិក្ខាកាមបានទទួលនូវចំណេះដឹងថ្មីៗជាច្រើនសម្រាប់យកទៅអនុវត្តនៅចម្ការកៅស៊ូរបស់ពួកគាត់។ ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំ វ.ស.ក.ក បានសំណូមពរឱ្យសិក្ខាកាមទាក់ទងមក វ.ស.ក.ក បើសិនពួកគាត់ជួបបញ្ហាបច្ចេកទេសលើដំណាំកៅស៊ូ និងរាយការណ៍ជូន វ.ស.ក.ក ឬក៏អគ្គនាយកដ្ឋានកៅស៊ូ ជាបន្ទាន់នៅពេលដែលមានជំងឺប្លែកៗកើតឡើង។