នៅឆ្នាំ២០២៤ នេះ វ.ស.ក.ក. បានញ្ចេញក្លូនកៅស៊ូកម្ពុជាចំនួន០២ ឱ្យប្រើប្រាស់ជាផ្លូវការ ដែលមានឈ្មោះថា CRRI 12 និង CRRI 19
ក្នុងការបង្កើនផលិតភាពកៅស៊ូវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា (វ.ស.ក.ក.) បានយកចិត្តទុកដាក់ដល់ការស្រាវជ្រាវបង្កាត់ពូជកៅស៊ូសំដៅបង្កើតនូវក្លូនកៅស៊ូកម្ពុជាដែលមានសក្តានុពល បន្ស៊ាំនឹងបម្រែបម្រួលអាកាសធាតុមានទិន្នផលខ្ពស់ និងលូតលាស់ល្អសមស្របនឹងលក្ខណ្ឌបរិស្ថាននៃប្រទេសកម្ពុជា។ ពូជកៅស៊ូកម្ពុជាចំនួន២ ត្រូវបានសិក្សាអស់រយៈពេល១៤ឆ្នាំ ក្នុងការស្រាវជ្រាវ និងឆ្លងកាត់ការធ្វើពិសោធនៅលើស្ថានីយ៍ពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា។ ក្លូនកៅស៊ូចំនួន២នេះ គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការជិតមួយទសវត្សរ៍ រវាងវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា (CRRI)និង មជ្ឍមណ្ឌលសហប្រតិបត្តិកាស្រាវជ្រាវអន្តរជាតិដើម្បីអភិវឌ្ឍន៍កសិកម្ម(CIRAD)។ នៅឆ្នាំ២០២៤ នេះ វ.ស.ក.ក. បានស្នើសុំបញ្ចេញក្លូនកៅស៊ូកម្ពុជាចំនួន០២ ឱ្យប្រើប្រាស់ជាផ្លូវការទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយទទួលបានវិញ្ញាបនបត្របញ្ចេញប្រភេទពូជដំណាំពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើក្លូនកៅស៊ូកម្ពុជាទាំងពីរ ដែលមានឈ្មោះថា៖ CRRI 12 និង CRRI 19។